• Government Calls UN’s Human Rights Office ‘Illegal’

    After the Foreign Affairs Ministry said the U.N. human rights office had “crossed a red line” with its criticism of the decision to exile opposition leader Sam Rainsy from the country, a government spokesman on Sunday called the body “illegal.” Council of Ministers spokesman Phay…

  • កម្ពុជា​បាត់​ទឹក​ប្រាក់​ជាង​៧០០​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​រយៈពេល​៨​ឆ្នាំ
    sand

    គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្ហាញតម្លាភាពព័ត៌មានទាក់ទងនឹងអាជីវកម្មបូមខ្សាច់។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីពួកគេទទួលបានទិន្នន័យពាណិជ្ជកម្មមួយដែលបង្ហាញពីភាពខុសគ្នាដាច់ស្រឡះរវាងការនាំចេញខ្សាច់ពីកម្ពុជា ទៅប្រទេសសិង្ហបុរី និងទិន្នន័យដែលសិង្ហបុរីនាំចូលខ្សាច់ពីកម្ពុជា ក្នុងរយៈពេល ៨ឆ្នាំ ដែលមានបរិមាណខុសគ្នារហូតដល់ទៅជាង ២៤ដង។ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ពិនិត្យឃើញភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងអាជីវកម្មបូមខ្សាច់នៅកម្ពុជា។ នោះគឺជាភាពខុសគ្នានៃតួលេខនាំចេញខ្សាច់ពីកម្ពុជា ទៅសិង្ហបុរី និងតួលេខដែលសិង្ហបុរីនាំចូលខ្សាច់ពីកម្ពុជា។ តាមរយៈតួលេខនេះ គណបក្សប្រឆាំង និងសង្គមស៊ីវិលសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយដ៏ធំក្នុងអាជីវកម្មបូមខ្សាច់ ដែលធ្វើឱ្យកម្ពុជា បាត់បង់ចំណូលរាប់រយលានដុល្លារក្នុងរយៈពេលជិត ១០ឆ្នាំ។ ទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញថា រយៈពេល ៨ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ កម្ពុជានាំចេញខ្សាច់ទៅប្រទេសសិង្ហបុរីជិត ៣លានតោន (២.៧៧៤.៦១៣) គិតជាទឹកប្រាក់ជាង ៥លានដុល្លារអាមេរិក (៥.៥៥៧.៣៦៩) ប៉ុន្តែបើពិនិត្យមើលទិន្នន័យដែលសិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជាវិញ មានរហូតដល់ទៅជាង ៧៣លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិក (៧៥២.៧៦១.៩៧៨)។ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ…

  • តារា និង​ផលិតករ​ខ្មែរ​ខក​ចិត្ត​ ជោលី លែង ស្វាមី មុន​សម្ពោធ​ភាពយន្ត​
    polpot-movie

    ភ្នំពេញៈ ដំណឹងលែងលះគ្នារបស់ប្តីប្រពន្ធតារាហូលីវូដ ដែលធ្លាប់ដឹកដៃគ្នាយ៉ាងត្រសងដូចជាលលកញីឈ្មោលនិងផ្អែមល្ហែម មកដឹកនាំថតនូវឈុតឆាកសម្រាប់វណ្ណកម្មភាពយន្ដខ្នាតអន្តរជាតិរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» ដែលមានលក្ខណៈបង្ហាញពីប្រវត្តិសាស្រ្តខ្មែរក្នុងសម័យរបបខ្មែរក្រហមគឺ អ្នកនាង អេនជេលីណា ជោលី និងស្វាមីលោក ប្រេត ភីត កាលពីបួនប្រាំខែមុននោះ បានធ្វើឲ្យផលិតករ និងតារាភាពយន្តខ្មែរប្រុសស្រី ដែលធ្លាប់បានសម្តែងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានរួមរស់ជាមួយគ្នាបានរយៈពេល ១២ ឆ្នាំមកនោះ។ ភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» ដែលឮល្បីថា បានចំណាយទុនផលិតអស់ជាង ៣០ លាន ដុល្លារ ដឹកនាំដោយកំពូលតារាស្រីហូលីវូដ និងផលិតករស្រីអាមេរិក អ្នកនាង អេនជេលីណា ជោលី បានថតចប់សព្វគ្រប់ហើយ ដែលបានមកផ្តិតយកទិដ្ឋភាពនៃឈុតឆាក ទីកន្លែងសម្តែងនៅស្រុកខ្មែរគឺខេត្តសៀមរាប និងខេត្តបាត់ដំបង ខណៈតួសម្តែងសំខាន់ៗក៏ជាខ្មែរ តែមិនទាន់បានចាក់បញ្ចាំងនៅឡើយនោះទេ។ ក្នុងបណ្ដឹងលែងលះរបស់ប្ដីប្រពន្ធកំពូលតារាហូលីវូដតម្លៃខ្លួនខ្ពស់ដែលល្បីមានទ្រព្យសម្បត្តិ ៣០០ លានដុល្លារ នោះមិនមានលើកពីហេតុផលលម្អិតដែលឈានដល់ការចែកផ្លូវគ្នានោះឡើយ។ ប៉ុន្តែយោងតាមគេហទំព័រ TMZ របស់អាមេរិក មូលហេតុដែលអ្នកនាង…

  • ករណី​ប៉ុនប៉ង​ធ្វើ​ឃាត​ដោយ​គប់​គ្រាប់​បែក​កណ្ដាល​ក្រុង​ភ្នំពេញ​ចាប់​បាន​ជនសង្ស័យ​៨​នាក់
    boom_0

    ភ្នំពេញៈ ពីរសប្ដាហ៍បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកនៅកណ្ដាលទីក្រុងភ្នំពេញ ធ្វើឲ្យមនុស្ស៤នាក់រងរបួសនោះ ត្រូវបានមន្រ្ដីនគរបាលបញ្ជាក់ថា យ៉ាងហោចណាស់មានជនសង្ស័យ ៨នាក់ត្រូវបានឃាត់ខ្លួន

  • តុលាការ​កំពូល​ច្រាន​ចោល​បណ្ដឹង​សាទុក្ខ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន
    saman

    តុលាការកំពូលសម្រេចច្រានចោលបណ្ដឹងសាទុក្ខរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅថ្ងៃទី២១ កញ្ញា។ ក្រោយបញ្ចប់ការជំនុំជម្រះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ចោទទាក់ទងនឹងបញ្ហាព្រំដែនរូបនេះ ថា ករណីរបស់លោក រងឥទ្ធិពលពីរដ្ឋាភិបាលក្រុងហាណូយ ដូច្នេះលោកមិនរំពឹងទទួលបានយុត្តិធម៌ទេ។ បន្ថែមពីនេះ លោក អ៊ុំ សំអាន ក៏អំពាវនាវដល់ពលរដ្ឋទាំងអស់ ចូលរួមចុះឈ្មោះបោះឆ្នោត ដើម្បីបោះឆ្នោតផ្លាស់ប្ដូរមេដឹកនាំទៅខាងមុខ។ លោក អ៊ុំ សំអាន ជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទញុះញង់នាំឲ្យមានការ រើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១១ ខែមេសា។ ការចោទប្រកាន់នេះ បន្ទាប់ពីលោកបានធ្វើការអធិប្បាយនានានៅលើទំព័រហ្វេសប៊ុក (Facebook) អំពីការប្រើប្រាស់ផែនទី និងបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម។ សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ… កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

  • តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​បណ្ដឹង​សាទុក្ខ​របស់​លោក អ៊ុំ សំអាន នៅ​ម៉ោង​១១​ព្រឹក
    saman

    តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្ដឹងសាទុក្ខរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅម៉ោង១១ព្រឹក ថ្ងៃទី២១ កញ្ញា បន្ទាប់ពីតុលាការបញ្ចប់ការជំនុំជម្រះលើករណីនេះ នៅម៉ោងជិត១០ព្រឹក។ ក្រោយបញ្ចប់ការជំនុំជម្រះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ចោទទាក់ទងនឹងបញ្ហាព្រំដែនរូបនេះ ថា ករណីរបស់លោក រងឥទ្ធិពលពីរដ្ឋាភិបាលក្រុងហាណូយ ដូច្នេះលោកមិនរំពឹងទទួលបានយុត្តិធម៌ទេ។ លោក អ៊ុំ សំអាន ជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទញុះញង់នាំឲ្យមានការ រើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១១ ខែមេសា។ ការចោទប្រកាន់នេះ បន្ទាប់ពីលោកបានធ្វើការអធិប្បាយនានានៅលើទំព័រហ្វេសប៊ុក (Facebook) អំពីការប្រើប្រាស់ផែនទី និងបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម។

Posts navigation