Digital Inspiration Technology Blog

ក្រុម​ហេ​គឃឺអ​នាមិក​កម្ពុជា ០២​នាក់ ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​តាម​បច្ចេកវិទ្យា​ព័ត៌មាន ត្រូវបាន​ឃាត់ខ្លួន​​

post date:April 22, 2014
  SHARE:

pol-22-april-2014-09-18-17-47516-2014-04-22​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​ឃាត់ខ្លួន​ក្រុម​ហេ​គឃឺអ​នាមិក​ (Hacker) ​កម្ពុជា​ចំនួន​០២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មក​លើ​បណ្តាញ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ស្ថាប័ន​ជាតិ​សំខាន់ៗ ​នា​ពេល​កន្លងមក​។​

​យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែ​មេសា​នេះ ឲ្យដឹងថា បន្ទាប់​ពី​តាមដាន និង​សហការ​ស្រាវជ្រាវ​ជាមួយ​ស្ថាប័ន​FBI ប្រចាំ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​០៨​ខែ មកហើយ​នោះ កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៤ សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ដែល​ជា​ក្រុម​ហេ​គឃឺអ​នាមិក​(Hacker)​កម្ពុជា រួមមាន​ឈ្មោះ ប៊ុន ឃី​ង​មង្គល​បញ្ញា ហៅ Sexmachine​ឬ​Blackcyber ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ ជូ សុង​ហេង ហៅ​Zoro ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​០៣ នៅ​សាកលវិទ្យាល័យ SETEC​។

គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បន្តថា ក្រុម​ហេ​គឃឺអ​នាមិក​កម្ពុជា បានធ្វើ​សកម្មភាព វាយប្រហារ​ធ្វើឲ្យ​រអាក់រអួ​លមិន​ដំណើរការគេហ​ទំព័រ​(DDos) ជ្រៀតចូល​បណ្តាញ​ព័ត៌មានវិទ្យា​ដោយ​ខុសច្បាប់ លួច​ទិន្នន័យ​សម្ងាត់​ជាតិ​ពី​ប្រព័ន្ធ​ព័ត៌មាន និង​ការកែ​ទំព័រ​ដើម​នៃ​គេហទំព័រ ទៅលើ​ស្ថាន​ប័ន​ជាតិ​សំខាន់ៗ ប្រមាណ​៣០ និង​ស្ថាប័នឯកជន​មួយចំនួនទៀត ចាប់តាំងពី​មុន​ការបោះឆ្នោត​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ ក្នុងនោះ​មានដូចជា គេហទំព័រ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងការបរទេស ក្រសួង​ការពារជាតិ និង​សាលា​រាជធានី​ភ្នំពេញ ជាដើម​។​

បើតាម​គេហទំព័រ​ដដែល បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នេះ ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ យោងតាម​មាត្រា ៤២៧, ៤២៨, ៤២៩ នៃ​ក្រម​ព្រហ្មទណ្ឌ ជនសង្ស័យ ត្រូវ​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់​ពី ១០០ ០០០(​មួយ​សែន​)​រៀល ដល់ ៤០០០ ០០០(​បួន​លាន​)​រៀល និង​អាច​ជាប់ពន្ធនាគា​ពី​០១​ខែ រហូតដល់​០២​ឆ្នាំ​៕

ប្រភពពី vodhotnews.com

(back to top)

Sorry, the comment form is closed at this time.

This site is protected by Comment SPAM Wiper.