Digital Inspiration Technology Blog

គ្រោះថ្នាក់ដ៍រន្ធត់ កៀប​ជាប់​កាប៊ីន​ស្លាប់ ៤​នាក់​ភ្លាមៗ និង​របួសធ្ងន់ ៧​នាក់ ដោយសារ​រថយន្ត ៣​គ្រឿង​បុក​គ្នា​

post date:April 20, 2014
  SHARE:

Wat-19042ខេត្តបាត់ដំបង ៖ រថ​យន្ត​​តួ​​រី​ស​ ព​ណ៌​​​សំ​បក​​ឪ​ឡឹក បាន​​បុក​​ជា​មួយ រថ​យន្ត​​ អ៊ី​​ស៊ុយ​​ស៊ុយ ដឹក​​អី​វ៉ាន់​​ចំ​​ចង្កេះ​​ស្តាំ​​​ក្រ​ឡាប់​​ផ្ងារ​​ជើង ពេល​​បើក​​ប​ញ្ច្រាស់​ទិស​​គ្នា ប​ណ្តា​ល​​ឲ្យ​​អ្នក​បើក​បរ​​របួស​ធ្ងន់ ខណៈ​នោះ​​រថ​យន្ត​ក្រុង​រ​បស់​​ក្រុម​ហ៊ុន រស្មី​​ភ្នំ​ពេញ​​ដឹក​អ្នកដំណើរ បាន​ជ្រុល​ទៅបុក រថយន្ត​តួ​រី​ស​ថែម​មួយ​ជាន់​ទៀត បង្វែរ​ក្បាល​ស្រប​ទិស​គ្នា និង​រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់ កៀប​ជាប់​ក្នុង​រថយន្ត និង ៦​នាក់ រងរបួស​យ៉ាង​ធ្ងន់ កាលពី​ម៉ោង ១​និង​៣០ នាទី​រំលង អធ្រាត្រ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​លោក ម៉ែន បូរី នាយផ្នែក​វាស់វែង និង​ដោះស្រាយ ចរាចរណ៍​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ទី​១ គឺ​រថយន្ត​តួ​រី​ស ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2U-0966 ខូចខាត​៩០​ភាគរយ និង​មាន​មនុស្ស​ជិះ​ចំនួន ១០​នាក់ ក្នុងនោះ​ជនរងគ្រោះ ដែល​ស្លាប់ ៤ នាក់​និង ៦​នាក់​របួសធ្ងន់​។ អ្នកស្លាប់​មាន​ទី​១-​ឈ្មោះ ជិន រដ្ឋា អាយុ ២១ ឆ្នាំ អ្នកបើកបរ រស់នៅ​ភូមិ​កំណប់ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​។ ទី​២-​ឈ្មោះ ស៊ឹម សាវុធ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​៧៧ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​។ ទី​៣-​ឈ្មោះ សុខ ស៊ុំ ភេទ​ស្រី អាយុ ៧៥​ឆ្នាំ រស់នៅ​ភូមិ​អន្តូងរ​វា ឃុំ​ស្វាយ​ចចឹក ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ និង​ទី​៤-​ឈ្មោះ អ៊ុំ ណែម ភេទ​ប្រុស អាយុ ៧៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រាង សង្កាត់​ក្រុងប៉ៃលិន ហើយ​អ្នករបួសធ្ងន់​មាន ៦​នាក់ ក្នុងនោះ​ស្រី ៣​នាក់់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។ រថយន្ត​អ៊ី​ស៊ុយ​ស៊ុយ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 2A-0111 ដឹក​អីវ៉ាន់​ខូចខាត ៣០​ភាគរយ មាន​មនុស្ស​ជិះ ៤​នាក់ ក្នុង​កាប៊ីន ហើយ​មានឈ្មោះ សៅ ភារ​ម្យ អាយុ ២៦​ឆ្នាំ រងរបួស​ធ្ងន់​។ រថយន្ត​រស្មី​ភ្នំពេញ​ដឹក​អ្នកដំណើរ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9112 អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​។​

​លោក​បាន​បន្តថា តាម​ប្រភព​សាក្សី​បាន​បញ្ជាក់ថា រថយន្ត​តួ​រី​ស​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2U-0966 ដឹក​អ្នកដំណើរ​ធុន​តូច​នេះ បើក​ចេញពី​ខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ទិសខាងកើត តាំងពី​ពេលណា​មិនដឹង​ទេ ហើយ​អ្នកបើកបរ ទំនងជា​ងងុយដេក បាន​ផ្លាស់ប្ដូរ​ឲ្យ​ព្រូ​រថយន្ត​ជួយ​បើកបរ​ជំនួស​វិញ​។ លុះ​បើក​មកដល់​ភូមិ​ព្រៃ​ស្វាយ បានរ​យន្ត​នេះ​បាន​ឆ្លងផ្លូវ ជ្រុល​ទៅបុក​ចង្កេះ​រថយន្ត អ៊ី​ស៊ុយ​ស៊ុយ ដឹក​អីវ៉ាន់​បើក​មកពី​ភ្នំពេញ បញ្ច្រាស់ទិស​គ្នា បណ្តាល​ក្រឡាប់​ផ្ងារជើង និង​អ្នកបើកបរ​រថយន្ត អ៊ី​ស៊ុយ​ស៊ុយ ពណ៌​ខ្មៅ​រង​បួស​ធ្ងន់​។ ស្រាប់តែ​ពេលនោះ ក៏មាន​រថយន្ត​រស្មី​ភ្នំពេញ ដឹក​អ្នកដំណើរ បើក​ពី​ភ្នំពេញ​មក​បាត់ដំបង យ៉ាង​លឿន បាន​បុករ​យន្ត​តួ​រី​ស​សំបក​ឪឡឹក រុញ​វិល​ក្បាល​ត្រឡប់មក​ទិស​ស្របគ្នា ពី​កើតមក​លិច បណ្ដាល​ឲ្យ​មនុស្ស​ក្នុង​រថ​យ្ត​តួ​រី​ស រួញ​កៀប​នៅជាប់​កៅអី​ខាងមុខ ស្លាប់​ភ្លាមៗ​ចំនួន ៤​នាក់ ។​

​លោក ម៉ែន បូរី នាយផ្នែក​វាស់វែង និង​ដោះស្រាយ ចរាចរណ៍​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា រថយន្ត​តួ​រី​ជា​អ្នកបង្ក ហើយ​រថយន្តក្រុង របស់​ក្រុមហ៊ុន​រស្មី​ភ្នំពេញ ក៏មាន​ចំណែក​ទទួលខុសត្រូវ​ផងដែរ ព្រោះ​បុក​រថយន្ត​តួ​រី​ស បន្ថែម​ព្រមទាំង​ដាច់​ស្លាក​លេខ ជាប់​និង​រថយន្ត​តួ​រី​ស​ថែមទៀត មិនអាច​ប្រកែក​បាន​។ ចំពោះ​មធ្យោបាយ​ទាំង ៣​គ្រឿង សមត្ថកិច្ច​បាន​ស្ទូច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក ខេត្តបាត់ដំបង ដើម្បី​រង់ចាំ​ការដោះស្រាយ ទៅតាម​ផ្លូវច្បាប់​៕ ដោយ សុខ​ជា

Wat 19045 Wat 19044 Wat 19047 Wat 19042 Wat 1904 Wat 19048

(back to top)

Sorry, the comment form is closed at this time.

This site is protected by Comment SPAM Wiper.
ផ្សាយពាណិជ្ជកម្មជាមួយវែបសាយយើងខ្ញុំសូមទូរស័ព្ទមកលេខ 015900041