បញ្ជូន​សន្តិសុខ​ក្រុមហ៊ុន​ VIP ២​នាក់​ទៅ​តុលាការ​ថ្ងៃ​នេះ​​ពាក់ព័ន្ធ​បើកដៃ​ឲ្យ​ចោរ​ចូល​លួច​ទ្រព្យ​សម្បត្តិ​ក្រុម​ហ៊ុន

post date:April 1, 2014
  SHARE:

ភ្នំពេញៈ​ សន្តិ​សុ​ខ​​ក្រុ​មហ៊ុ​ន ​​​វីអា​យ​ភី​ ​(V​I​P) ពីរ​​​នាក់​ ត្រូ​វនគ​របា​ល​​ខ​ណ្ឌ​​សែ​ន​សុ​ខឃា​ត់​ខ្លួន​ជាប់​ពា​ក់​ព័​ន្ធ​​ការ​​​បើ​ក​ដៃ​​​ឲ្យ​​ចោរ២​នាក់​​ចូល​លួច​​កុំព្យូ​ទ័​រ​​​លេ​ប​ថ​ប​ចំនួ​ន​​​២​​​គ្រឿ​ង ​ទូ​ដែក​និ​ង​ ឯក​សា​រមួ​យ​ចំ​នួ​ន​ក្នុង​ក្រុ​ម​ហ៊ុ​ន​ ​ដែលបា​ន​ជួល​ឲ្យ​យា​ម​កាមនៅ​ក្នុង​​​ភូមិ​​​-​សង្កា​ត់​​​ទឹក​ថ្លា ខ​ណ្ឌ​​​សែន​​​​សុខ​​​កា​ល​ពី​​ល្ងា​ច​​ថ្ងៃទី​៣០​មីនា។

លោក​ ​ម៉ក់​ ​ហុង ​អ​ធិកា​រ​ខណ្ឌ​សែ​ន​សុខ​ ឲ្យដឹ​ង​ថា ជនសង្ស័យមា​ន​ឈ្មោះ​ ឈា​ង​ ​លួត​ ​​​ភេ​ទ​​ប្រុស អាយុ​​៤៥​​​ឆ្នាំ ​​និង​​ឈ្មោះ ឯ​ក​ ​ឆើត​ ​ភេ​ទ​​​ប្រុស ​​​អា​យុ​​​២​១​​ឆ្នាំ ទាំងពីរ​នាក់​ជា​សន្តិសុ​ខ​​​​​​ក្រុ​មហ៊ុន​វី​​​អា​យ​​ភី។​​ ​ពួ​ក​គេ​ត្រូវ​​ឃា​ត់​ខ្លួ​នតា​មពាក្យ​ប​​ណ្តឹ​ង​របស់​ម្ចា​ស់​​ក្រុ​ម​​ហ៊ុន​កាត់​ដេ​រ​ស​​ម្លៀ​ក​បំ​ពា​ក់អ្នក​ស្រី​​ ផុន​ ឆា​យ​​ហុង ​អាយុ​​​២៨​​​ឆ្នាំ ​កាល​ពី​​​ល្ងាច​​ថ្ងៃ​ទី​​​៣០​ ​ខែ​មី​នា​​។​ ​

លោក​ប​ញ្ជា​ក់ថា៖ ពួកគេត្រូវឃា​ត់ខ្លួ​ន​ប​ន្ទាប់​​មាន​បណ្តឹង​​ចោទ​​ថា ក្រុម​ហ៊ុន​​បាន​​​បាត់​លេ​ប​ថប ចំ​នួ​ន​​​២​​គ្រឿ​ង​ និងទូ​ដែ​ក​ផ្ទុ​ក​សៀ​វភៅ​ឆ្ល​ង​ដែ​ន​ ​(​​ប៉ា​​ស្ព័រ​) ​បុ​គ្គលិ​ក​​២៩ក្បា​លហើ​យ​​នៅ​​​ពេ​ល​​ឆែក​មើល​​​ប្រ​ព័ន្ធ​​​ កា​​​មេ​រ៉ា​សុវត្ថិភាព ​​ឃើ​​ញ​​មា​ន​​មនុ​ស្ស​​២​នាក់​ជិះ​​ម៉ូ​តូ​ម៉ាក​​ស្មា​ស់​​ចូ​ល​​ម​ក​​លួ​ច​​​ ​រួ​ច​​​ចេញ​​ទៅ​វិញ​ដោយ​មាន​​​​សន្តិ​សុខ​​​ស​ង្ស័យ​ទាំង​​​២​​នា​ក់​​នេះជួ​យ​សម្រួ​ល​​​ផ្លូវ​ឲ្យ​ផ​​ង។

លោកបន្ថែមថាពួកគេ​ត្រូវសម​ត្ថកិ​ច្ច​​ចោទ​​ប្រ​កាន់​ពី​ប​ទ​«ស​ម​គំនិ​ត​ក្នុ​ង​អំពើ​លួ​ច​»​ ​និង​ ត្រូ​វប​ញ្ជូ​ន​ទៅ​សាលា​ដំ​បូង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ​ដើ​ម្បីចាត់​ការ​តា​មច្បា​ប់​ ​នៅ​ថ្ងៃអ​ង្គា​រនេះ​។​

ជនស​ង្ស័យ​ទាំង២​នាក់​និង​ភា​គីដើ​មប​ណ្តឹង​មិ​ន​អាច​ទា​ក់​ទ​ង ដើម្បីសុំកា​របញ្ជាក់​​រឿង​នេះ​បា​នឡើ​យ​ កាល​ពី​ម្សិ​លមិ​ញ​៕

_______________

ប្រភពពី ភ្នំពេញប៉ុស្តិ៍

(back to top)

Comments are closed.

This site is protected by Comment SPAM Wiper.
ផ្សាយពាណិជ្ជកម្មទីនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ 015900041