Digital Inspiration Technology Blog

គណបក្សសិទ្ធិមនុស្សប្រកាសមិនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី២

post date:February 24, 2014
  SHARE:

downloadរាជធានីភ្នំពេញ ៖ សេចក្តីណែនាំ​ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ចុះហត្ថ​លេខា​ដោយ​លោក សឺន ស៊ូបែរ្តិ៏ ប្រធាន​គណបក្ស​សម​រង្ស៊ី បាន​លើកឡើង​ថា គណបក្ស​សិទ្ធិមនុស្សដែល​ជា​ដៃគូរ​នៃ​ចល​នា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ជាមួយ​គណបក្ស​សមរង្ស៊ី កន្លងមក នឹង​មិន​សុំ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិទី២ នៅ​ខែ​ឧសភា ខាងមុខ​នេះ​ទេ ដោយ​ថា ខ្លួន​មិន​ប្រជែង​ឈរ​ឈ្មោះ និង​ដាក់​បេក្ខជ​ន​តំណាងរាស្ត្រ ជាមួយ​គណបក្ស​សង្គ្រោះ​​ជាតិ​ឡើយ​។

សេចក្តីណែនាំ បាន​ថ្លែង​គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជា​តិ ចុះបញ្ជី និង​ដាក់​បេក្ខជន ចូលរួម​ក្នុង​ការបោះឆ្នោត​នោះ ហើយ​បាន​ណែនាំ​ដល់​សមាជិក​​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គ​ណបក្សសិទ្ធិមនុស្ស​ដែល​ជា​អង្គ​បោះឆ្នោត ឲ្យចូល​រួមជាមួយ​គណបក្សស​ង្គ្រោះ​ជា​តិ រាល់​ដំណើរការ​រៀបចំ និង​បំពេ​ញ​​កាតព្វកិច្ច​បោះឆ្នោត គាំទ្រ​បេក្ខជន​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិទី២ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។

គណបក្ស​សិទ្ធិមនុស្ស ប្រកាសថា ខ្លួន​នឹង​មិន​សុំ​ចុះបញ្ជី​ឈ​រឈ្មោះ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិ​​​ទី​២ នា​ថ្ងៃ​ទី​១៨ ខែ​ឧស​ភា ឆ្នាំ​២០១៤ ខាងមុខ​នេះ​ទេ​៕​

NATIONAL PARTY

(back to top)

Sorry, the comment form is closed at this time.

This site is protected by Comment SPAM Wiper.
ផ្សាយពាណិជ្ជកម្មជាមួយវែបសាយយើងខ្ញុំសូមទូរស័ព្ទមកលេខ 015900041