Work for us

  • កម្ពុជា​បាត់​ទឹក​ប្រាក់​ជាង​៧០០​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​រយៈពេល​៨​ឆ្នាំ
    sand

    គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្ហាញតម្លាភាពព័ត៌មានទាក់ទងនឹងអាជីវកម្មបូមខ្សាច់។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីពួកគេទទួលបានទិន្នន័យពាណិជ្ជកម្មមួយដែលបង្ហាញពីភាពខុសគ្នាដាច់ស្រឡះរវាងការនាំចេញខ្សាច់ពីកម្ពុជា ទៅប្រទេសសិង្ហបុរី និងទិន្នន័យដែលសិង្ហបុរីនាំចូលខ្សាច់ពីកម្ពុជា ក្នុងរយៈពេល ៨ឆ្នាំ ដែលមានបរិមាណខុសគ្នារហូតដល់ទៅជាង ២៤ដង។ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ពិនិត្យឃើញភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងអាជីវកម្មបូមខ្សាច់នៅកម្ពុជា។ នោះគឺជាភាពខុសគ្នានៃតួលេខនាំចេញខ្សាច់ពីកម្ពុជា ទៅសិង្ហបុរី និងតួលេខដែលសិង្ហបុរីនាំចូលខ្សាច់ពីកម្ពុជា។ តាមរយៈតួលេខនេះ គណបក្សប្រឆាំង និងសង្គមស៊ីវិលសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយដ៏ធំក្នុងអាជីវកម្មបូមខ្សាច់ ដែលធ្វើឱ្យកម្ពុជា បាត់បង់ចំណូលរាប់រយលានដុល្លារក្នុងរយៈពេលជិត ១០ឆ្នាំ។ ទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញថា រយៈពេល ៨ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ កម្ពុជានាំចេញខ្សាច់ទៅប្រទេសសិង្ហបុរីជិត ៣លានតោន (២.៧៧៤.៦១៣) គិតជាទឹកប្រាក់ជាង ៥លានដុល្លារអាមេរិក (៥.៥៥៧.៣៦៩) ប៉ុន្តែបើពិនិត្យមើលទិន្នន័យដែលសិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជាវិញ មានរហូតដល់ទៅជាង ៧៣លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិក (៧៥២.៧៦១.៩៧៨)។ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ…

  • ករណី​ប៉ុនប៉ង​ធ្វើ​ឃាត​ដោយ​គប់​គ្រាប់​បែក​កណ្ដាល​ក្រុង​ភ្នំពេញ​ចាប់​បាន​ជនសង្ស័យ​៨​នាក់
    boom_0

    ភ្នំពេញៈ ពីរសប្ដាហ៍បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកនៅកណ្ដាលទីក្រុងភ្នំពេញ ធ្វើឲ្យមនុស្ស៤នាក់រងរបួសនោះ ត្រូវបានមន្រ្ដីនគរបាលបញ្ជាក់ថា យ៉ាងហោចណាស់មានជនសង្ស័យ ៨នាក់ត្រូវបានឃាត់ខ្លួន

  • ដំរី​ចុះ​ប្រេង​សម្លាប់​ម្ចាស់​ ខណៈ​ព្យាយាម​ចាប់​យក​ទៅ​ផ្ទះ
    7-victim_2

    មណ្ឌលគិរីៈ ហ្មដំរីវ័យ ៤៥ ឆ្នាំម្នាក់ត្រូវបានសត្វដំរីខ្លួនឯងវាយប្រហាររហូតដល់ស្លាប់គ្រាដែលគាត់ព្យាយាមចាប់សត្វដំរីនោះយកទៅផ្ទះវិញបន្ទាប់ពីដឹងថាវាចុះប្រេងកាចសាហាវខុសពីធម្មតា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១២ ថ្ងៃម្សិលមិញនេះនៅចំណុចភូមិ-ឃុំ ស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ លោក តូ ម៉េង នាយរងប៉ុស្តិ៍ ឃុំស្រែអំពូម បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោក ម៉ុប ស្រេង អាយុ ៤៥ ឆ្នាំជាជនជាតិព្នងរស់នៅភូមិព្រលូង ឃុំរម្យនា ស្រុកពេជ្រាដា ត្រូវបានដំរីឈ្មោលរបស់គាត់មួយក្បាលវាយប្រហាររហូតស្លាប់គ្រាដែលគាត់ និងក្មួយប្រុសបួនប្រាំនាក់ព្យាយាមទាក់ចាប់វាយកទៅផ្ទះវិញខណៈវាកំពុងចុះប្រេងហើយរួចពីច្រវាក់ដើរចោលផ្ទះបីបួនថ្ងៃហើយនោះ។ លោក ម៉េង បានបញ្ជាក់ថា៖ «ហ្មដំរីរងគ្រោះនោះត្រូវបានដំរីចាក់នឹងភ្លុកធ្លាយឆ្អឹងជំនីរ និងក្រលៀនព្រមទាំងប្រើប្រមោយចាប់បោកបន្ថែមបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង»។ លោកបានបន្តថាក្រោយពេលវាយប្រហារម្ចាស់វាស្លាប់ដំរីដែលមានឈ្មោះ ថាម៉ាយ អាយុ ៣៧ ឆ្នាំបានព្យាយាមដេញវាយរថយន្តអ្នកដំណើរតាមផ្លូវទៅកាន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រាថែមទៀតដែលបង្កឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិភ័យខ្លាចយ៉ាងខ្លាំង។ ភ្លាមៗនោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានចេញបញ្ជាដល់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ឃ្លាំមើល និងរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋពិសេសភ្ញៀវដែលមកកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា។ ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទពីម្សិលមិញលោក ស្វាយ សំអ៊ាង…

  • Facebook ធី សុវណ្ណ​ថា​៖ តម្លៃ​ស្រូវ​ធ្លាក់​ថោក ព្រោះ​លោក សម រ​ង្ស៊ី
    ty-sovantha

    រាជធានីភ្នំពេញ ៖ នាយិកាអង្គការយុវជនកិច្ចការសង្គម កញ្ញា ធី សុវណ្ណថា បានលើកឡើងនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដោយស្រង់សម្តីពលរដ្ឋនៅស្រុកពាមជ័រ ខេត្តព្រៃវែង ដែលចូលរួមក្នុងវេទិកាឲ្យដឹងថា «ប្រជាពលរដ្ឋឈឺចាប់ណាស់ តំលៃស្រូវធ្លាក់ថោកព្រោះលោក សម រង្សី ស្នើសុំសហភាពអឺរ៉ុបបិទទំនិញពីកម្ពុជា»។ ការលើកឡើងរបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិរូបនេះ គឺបន្ទាប់ពីកញ្ញា ធី សុវណ្ណថា បានដឹកនាំវេទិកាសាធារណៈលើកទី៣៦ ស្តីពីសិទ្ឋិពលរដ្ឋនិងការអភិវឌ្ឍភូមិ-ឃុំ ដែលមានប្រជាពលរដ្ឋចូលរួម ៩០០នាក់ នៅស្រុកពាមជរ ខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី១៧ កញ្ញា ២០១៦ ។ នៅរសៀលថ្ងៃទី១៨ កញ្ញានេះ គេហទំព័រកោះសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយតបបានទេ ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជុំវិញការចោទប្រកាន់របស់ កញ្ញា ធី សុវណ្ណថា ខាងលើនេះ ៕  

  • រថ​ភ្លើង​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន ស្លាប់ ៤ នាក់ របួស​ជាង ១០០នាក់​
    col

    ក្រុងមូលតានៈ ក្រុមមន្ត្រី បាននិយាយថា យ៉ាងតិចមនុស្ស ៤ នាក់ បានស្លាប់ និងជាង ១០០ នាក់រងរបួសនៅពេលរថភ្លើងពីរខ្សែ បានបុកគ្នានៅប៉ាគីស្ថានភាគកណ្តាលកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ឧប្បត្តិហេតុនោះ បានកើតឡើងនៅពេលរថភ្លើងដឹកអ្នក ដំណើរ Awam Express មួយគ្រឿងឆ្ពោះទៅក្រុងការ៉ាជី បានបុករថភ្លើងដឹកទំនិញមួយគ្រឿង ដែលបានឈប់ ក្រោយពីបុកបុរសម្នាក់នៅក្បែរក្រុងមូលតាន។ យោងតាមអ្នកកាសែត AFP ម្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមអ្នកធ្វើការងារជួយសង្គ្រោះបានប្រើឧបករណ៍កាត់ដែកដើម្បីទៅជួយក្រុមអ្នកដំណើរដែលរងរបួសជាប់នៅក្នុងបំណែករថភ្លើង។ លោក Mohammad Javedអាយុ ៣៥ ឆ្នាំជាម្ចាស់ហាង ដែលរស់នៅក្បែរកន្លែងរថភ្លើងបុកគ្នានោះ បាននិយាយថាលោកមានការភ័យខ្លាច ដោយសារការបុកឮសូរសំឡេងខ្លាំង។ លោកបានប្រាប់ AFP ថា៖ «ខ្ញុំគិតថាគ្រាប់បែកផ្ទុះទេ»។ ខ្ញុំបានចេញពីផ្ទះ និងបានឃើញរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងនៅពីលើរថភ្លើងដឹកទំនិញ។ ខ្ញុំឮមនុស្សស្រែកដោយការឈឺចុកចាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀតដេកនៅក្រៅរថភ្លើង។ អ្នកនៅរស់ និងអ្នកនៅក្នុង តំបន់ បានទាញយកអ្នករងរបួស ដែលជាប់ក្នុងបំណែករថភ្លើងនោះ។…

  • កម្ពុជា​ច្រាន​ចោល​ការ​រិះគន់​ពី​បណ្តា​ប្រទេស​ចំនួន​ ៣៦
    5-officeradho

    ភ្នំពេញៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិលោក ន័យ សាមុល បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធប្រាប់ទៅប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ថាសេចក្តីថ្លែងការណ៍ដែលធ្វើឡើង

Posts navigation