សុខភាព

  • បក្ស​ប្រឆាំង​ប្រកាស​វិល​ចូល​សភា​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ
    cnrp

    ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បង្ហាញជំហរថា នឹងវិលចូលធ្វើការនៅសភាជាថ្មី បន្ទាប់ពីបានធ្វើពហិការមិនចូលប្រជុំសភាពេញអង្គអស់រយៈពេលជិត ៤ខែរួចមក។ ចំណែកអ្នកវិភាគនយោបាយស្វាគមន៍ចំពោះការដោះស្រាយបញ្ហានយោបាយដែលមិនធ្វើឲ្យពលរដ្ឋប៉ះទង្គិចគ្នានឹងក្រុមកងកម្លាំងរដ្ឋាភិបាល។ ការអះអាងវិលចូលសភាម្ដងនេះ ប្រធានក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ ព្រមានថា នឹងស្នើដករដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងកោះហៅរដ្ឋមន្ត្រីមួយចំនួនទៀតមកឆ្លើយបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា។ ចំពោះការដោះស្រាយបញ្ហានយោបាយវិញ ត្រូវបានលោក សុន ឆ័យ រំពឹងថា សកម្មជន និងមន្ត្រីរបស់ខ្លួនដែលកំពុងជាប់ឃុំនៅពន្ធនាគារ នឹងអាចចេញក្រៅឃុំក្នុងរយៈពេលជាង ២ខែទៀត។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលចូលសួរសុខទុក្ខតំណាងរាស្ត្រ លោក អ៊ុំ សំអាន សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងសកម្មជនបក្សសង្គ្រោះជាតិដទៃទៀត ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស នៅថ្ងៃទី២០ ខែកញ្ញា លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និយាយថា ការវិលចូលសភាម្ដងនេះ ជាការដោះស្រាយបញ្ហានយោបាយតាមផ្លូវត្រជាក់ ហើយនេះជាការចង់បានរបស់មជ្ឈដ្ឋានអន្តរជាតិ៖ «សម្ដេចនាយករដ្ឋមន្ត្រី លោកមានប្រសាសន៍អំពីការជជែកគ្នាកុំឲ្យមានគំរាមធ្វើបាតុកម្ម…

Posts navigation